下载 APKPure App
可在安卓获取គហដ្ធសីល的历史版本
国家伦理
- ធម៌ (ភាសាសំស្ក្រឹត ៖ धर्म dhárma, ភាសាបាលី ៖ धम्म dhamma, អង់គ្លេស ៖ Dharma) គឺជាពាក្យទូទៅមួយដែលមានអត្ថន័យច្រើនយ៉ាងអាស្រ័យទៅតាមសាសនានីមួយៗ។
នៅក្នុងភាសាខ្មែរ ធម៌គឺជាសភាវៈដែលទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេអាចប្រែម្យ៉ាងទៀតថា ធម៌គឺជាក្បួនច្បាប់សំរាប់ដឹកនាំសត្វលោកអោយប្រព្រឹត្តទៅតាមគន្លងល្អ។ ពាក្យនេះ ខ្មែរយើងធ្លាប់ប្រើជាធម្មតាមក គឺសំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទួទៅដែលទាក់ទងដោយពុទ្ធសាសនា : រៀនធម៌, សូត្រធម៌, ចេះធម៌, ចាំធម៌, ស្ដាប់ធម៌, ធម៌អាថ៌ អត្ថបទរបស់ធម៌ ។ល។
- អត្ថន័យក្នុងព្រះពុទ្ធសាសនា
នៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌មានន័យសំខាន់៣យ៉ាងគឺ៖
-ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពុទ្ធ
-សភាវៈទាំងឡាយដែលមាននៅក្នុងលោក
-ជាច្បាប់ធម្មជាតិដែលមិនអាចកែប្រែបាន
-ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
សំរាប់ពុទ្ធបរិស័ទ ពាក្យថាព្រះធម៌ មានន័យថា គឺជាពាក្យទេសនាអប់រំទូន្មានរបស់ព្រះសម្មាសម្ពុទ្ធអោយស្ថិតនៅក្នុងផ្លូវជាកណ្តាលគឺមជ្ឈិមបដិបទា ដែលពុទ្ធបរិស័ទទាំងឡាយគួរគោរពប្រតិបត្តិតាមដើម្បីការនៅជាសុខក្នុងបច្ចុប្បន្នក៏ដូចជាក្នុងកាលជាអនាគត ប្រសើរជាងនេះទៅទៀតគឺដើម្បីរួចផុតចាកទុក្ខទាំងពួងគឺព្រះនិព្វាន។
ព្រះធម៌គឺជាផ្នែកមួយក្នុងចំណោមរតនៈទាំង៣ គឺ ពុទ្ធរតនៈ ធម្មរតនៈ និង សង្ឃរតនៈ។
-ព្រះធម្មគុណ
ស្វាក្ខាតោ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបិដក ជាធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ មាន៩ប្រការ គឺមគ្គ៤ ផល៤ និព្វាន១។
សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិតដោយបច្ចវេក្ខណញ្ញាណ គឺថា នឹងបានដឹង បានស្តាប់ដោយជឿបុគ្គលដទៃនោះៗ ក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង
អកាលិកោ ជាធម៌អោយនូវផលមិនរងចាំកាល គឺថា កាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតឡើងក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ
ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថា បើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃអោយចូលមកមើលបាន(ក្នុងន័យនេះ គឺថា បើបុគ្គលម្នាក់បានសម្រេចមគ្គផល ក៏ណែនាំបុគ្គលដទៃដើម្បីអោយគេបានសម្រេចមគ្គផលដូចខ្លួនដែរ ដោយការទទួលយក ធ្វើការពិសោធន៍ ពិចារណាអំពីសេចក្តីពិតដោយខ្លួនឯង)។
ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា។
បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹង គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។
ការពិចារណរំលឹងធម្មគុណជារឿយៗ អាចធ្វើអោយបុគ្គលនោះឯងបានទទួលនូវសេចក្តីស្ងប់សុខ ព្រោះចិត្តឆ្ងាយស្រឡះចាកមិច្ឆាទិដ្ឋិទាំងពួង។
- It free, Not for sale
Last updated on 2017年09月21日
Minor bug fixes and improvements. Install or update to the newest version to check it out!
គហដ្ធសីល
1.0 by Kingdom App 1988
2017年09月21日