ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី


1.0 przez Cambodia App Development
Aug 7, 2018

O ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី

ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី (តាក់តែងដោយលោកតាកវី ភិរម្យង៉ុយ ឫក្រមង៉ុយ)

ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី

អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។ គាត់​កើត​នៅ​ឆ្នាំ ១៨៦៥ ឃុំ​កំពូល ស្រុក​ភ្នំពេញ ដោយ​សព្វថ្ងៃ​ហៅថា​ស្រុក អង្គស្នួល ក្នុង​ខេត្តកណ្តាល មាន​នាម​ដើម អ៊ុក អ៊ូ ប៉ុន្តែ​មាតាបិតា​លោក​ហៅ​ក្រៅ​ថា​ង៉ុយៗជាប់​នាម​នេះ​រហូតមក ហើយ​បានទទួល​អនិច្ចកម្ម​ទៅវិញ​ក្នុង​ឆ្នាំ ១៩៣៩ ជន្មាយុ​៧១ឆ្នាំ។

​ បិតា​លោក​នាម អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅពញា​ធម្ម​ធា​រា ហើយ​ឯ​មាតា​លោក​ជា​កូនរបស់​ពញា​ម៊ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយគ្នា ដែល​មាតាបិតា​ត្រូវ​បង្អូន​ជីទួតមួយ​គ្នា។

កាលពី​កុមារ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ទៅ​សំណាក់​រៀន នឹង​ជាមួយ​ចៅអធិការ​វត្ត​អង្គ​បឹង​ចក ដែល​ស្រុកកំណើត​របស់លោក​ផ្ទាល់ ដោយ​​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។

ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត លោក​បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ នៅ​ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ហើយ​ប្រកប​អ្នកស្រែ​ជាធម្មតា​ក្នុងស្រុក​នោះ។ លោក​មានកូន ៦នាក់​ឈ្មោះ​អាចារ្យ ចុង ដែលជា​កវី​មានឈ្មោះ​ល្បី ខាង​សំនួនវោហារ បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។

ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។

ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រា​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។

សំ​នូរ​ល្បីល្បាញ​តា​ង៉ុ​យ​នេះ​ដឹង​ដល់​លោក​សឺ ដេ​ស សមាជិក​សាលា​បារាំង​ចុង​បូ​ពា៏​ប្រទេស​នាំទៅ​ជួប​អ្នក ស្រី​ស៊ុ​សាន​កា​ពេ​លេស នាយក​វិជ្ជាឋាន ពុ​ទ្ឋ​សាសន​បណ្ឌិត្យ​បាន​បោះ​ពុ​ម្ភ​កំណាព្យ តា​ង៉ុ​យ ជា​កូនសៀវភៅ​បួន។ អ្នក​ស្រិ​កា​ពេ​លេស​បាន​ឧ្យ​កំ​រែ​ជា​ប្រាក់១រៀល​ជំនាន់​នោះ។ ប្រាក់១រៀល​តិច​មែនពិត តែ​អំណោយ​នេះ​សឹងតែ​ទុក ជា​កិច្ច​ប្រវត្តិសាស្ត្រ បង្ហាញ​ឧ្យ​ឃើញថា​បារាំង​ទាំងអស់ មិនមែន​សុ​ទ្ឋ​តែ​អ្នក​អាណានិគម​មក​ជិះជាន់​ខ្មែរ គឺមាន​អ្នកប្រាជ្ញខ្លះៗស្រឡាញ់​រាប់អាន​វប្ប​ធ​ម៏​ខ្មែរ​ចង់​រក្សា​ទុកជា​ ស្នាដៃ​មនុស្ស​ធ​ម៏។ នៅពេល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ ក្រម ង៉ុ​យ​ទទួលអនិច្ចកម្ម​ទៅ គាត់​បាន​បន្សល់​ស្នាដៃ​ចុងក្រោយជា​បណ្តាំ​ក្រម ង៉ុ​យ បង្ហាញ​ពី​ភាពល្ងង់ខ្លៅ និង​ការ​ខ្ចិ​ល ច្រអូស​នៃ​ជនជាតិ​យើង នៅមុខ​ភាពរហ័សរហួន​ឆ្លាត​កេង​ប្រ​វ័​ញ​នៃ​ជនបរទេស​មាន ចិន យួន​ជាដើម។

ធ្វើការ​ដកស្រង់​ចេញពី​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី២០

Co nowego w najnowszej wersji 1.0

Last updated on Dec 22, 2018
ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២))
(តាក់តែងដោយលោកតាកវី ភិរម្យង៉ុយ ឫក្រមង៉ុយ)

Dodatkowe informacje APLIKACJA

Ostatnia Wersja

1.0

Przesłane przez

Seryan Gabrielyan

Wymaga Androida

Android 4.0+

Raport

Oznacz jako nieodpowiednie

Pokaż więcej

Use APKPure App

Get ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី old version APK for Android

Pobierz

Use APKPure App

Get ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី old version APK for Android

Pobierz

ច្បាប់ក្រមង៉ុយ ច្បាប់កេរកាលថ្មី Alternatywa

Zdobądź wiecej z Cambodia App Development

Odkryć